ព័ត៌មានជាតិ

ផ្អើលយ៉ាងខ្លាំង! អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង ដែលគ្មានតចរន្តអគ្គិសនីចូល ដោយមិនដឹងមូលហេតុ

ស្ទឹងត្រែង: កាលពីវេលាម៉ោង៨យប់​ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨​ មានករណីភ្លើងឆេះផ្ទះ​ ប្រជាពលរដ្ឋ១ខ្នង នៅត្រងចំណុចអរឃ្លូង​គីឡូម៉ែតលេខ៨ ភូមិរាជានុគោល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ម្ចាស់ផ្ទះមានឈ្មោះ​ ខៃ​ រេន​ ភេទប្រុស​ អាយុ៤១ឆ្នាំ​ ផ្ទះទំហំ៨គុណ៩ម៉ែត្រ​ (ផ្ទះទាម)​ បានឆាបឆេះខណ:ដែលម្ចាស់ផ្ទះពុំនៅ ទៅហូបបាយផ្ទះម្ដាយ​ ចម្ងាយពីផ្ទះកើតហេតុ​៥០ម៉ែត្រ​ ។

សូមបញ្ជាក់ថា​ ម្ចាស់ផ្ទះមិនបានតភ្លើងអគ្គិសនីចូលផ្ទះទេ​។ ចំណែកសម្ភារ:ខូចខាតរួមមាន ម៉ូតូ២គ្រឿង​ម៉ាកសេ១០០កូរេ ​និងម៉ូតូម៉ាកធូដេ, ផ្ទះឆេះអស់ទាំងស្រុង
និងសម្ភារ:ខូចខាតមួយចំនួនធំ។

ក្នុងនោះកម្លាំងនគរបាលពន្លត់អគ្គិភ័យ​ បានចេញរថយន្តចំនួន២គ្រឿង​ បាញ់ទឹកអស់ពីឡានទើបរលត់ទាំងស្រុង។ ចំណែកមូលហេតុឆេះ មិនទាន់ដឹងបណ្ដាលមកពីអ្វីនៅឡើយទេ៕

មតិយោបល់