Post News Media ព័ត៌មានជាតិ នោះ! បង្ក្រាប...

នោះ! បង្ក្រាបល្បែងស៊ីសង ជល់មាន់ដាក់លុយ ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ និងមាន់ជល់២ក្បាល

កំពង់ចាម: កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់ កម្លាំងរបស់ផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចុះបង្ក្រាបទីតាំង លួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ដាក់លុយ) នៅចំណុចវាលស្រែ ស្ថិតនៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ជាលទ្ឋផល សមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនអ្នកលេង បានចំនួន៣នាក់ ៖
១-ឈ្មោះ ខុប ហឿន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ ស្រី ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ
ជនសង្ស័យទាំង២នាក់ខាងលើ មានទីលំនៅភូមិទួលតាកោ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៣-ឈ្មោះ ស៊ុយ សិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិអណ្តូងតាអុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន៖
-មាន់ជល់ចំនួន០២ក្បាល(ងាប់)។
-ជញ្ជីងថ្លឹងមាន់ចំនួន០១
-ម៉ូតូចំនួន០៧គ្រឿង
-ប្រាក់ចំនួន៩០,០០០រៀល
-ស្កុតរំមាន់០៥ដុំ
-កន្រ្កក់ដាក់មាន់០១

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរនិងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់បន្តទៀត៕

Loading...