ព័ត៌មានជាតិ

ចុងភៅម្នាក់ដេកស្លាប់គ្មានអ្នកដឹង ដល់ក្មួយទៅដាស់ ក៏ផ្អើលឆោទ្បោ

ភ្នំពេញ: បុរសជាចុងភៅម្នាក់ មានអាការ:មិនស្រួលខ្លួន បានសំងំដេក រហូតដល់ក្មួយទៅដាស់ទើបដឹងថាស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់របស់សពគេងភោជនីយដ្ឋានសាច់គីឡូម៉ែត្រលេខ៦ ស្ថិតនៅក្រុមទី០៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

សពបុរសខាងលើឈ្មោះ វ៉ន សុនី ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ ចុងភៅភោជនីយដ្ឋានសាច់ អាំងគីឡូម៉ែត្រលេខ៦ ស្នាក់នៅទីតាំងខាងលើ។

សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលស្លាប់ កាលពីវេលាម៉ោង១៥ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះមានអាការ:មិនស្រួលខ្លួន រួចបានសំងំដេក រហូដល់វេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ក្មួយឃើញដេកយូពេក ក៏ទៅដាស់ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បានសហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យ តុលាការបានពិនិត្យសាកសព បានបញ្ជាក់ថា បុរសខាងលើស្លាប់ដោយគាំបេះដូង។

បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី៕

មតិយោបល់