ព័ត៌មានជាតិ

មន្ត្រីក្រសួងអប់រំម្នាក់ តូចចិត្តកើតជំងឺរ៉ាំរ៉ៃមើលជា ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង

ភ្នំពេញ: បុរសម្នាក់មានជំងឺរ៉ាំរ៉ៃ អស់រយ:ពេល១ឆ្នាំមកហើយ សង្ស័យបាក់ទឹកចិត្ត បានដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយចង.ក ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៧៧​ផ្លូវ៥៩៨ ផ្ទះ៣៧ ក្រុមទី០៥ ភូមិទួលពពែរ សង្កាត់ទួសង្កែ២ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថា សពឈ្មោះ ណៃ​ ឡុងហេង​ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្រ្តីក្រសួងអប់រំ មានទីលំនៅផ្ទះជួល​ សង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ​ មានស្រុកកំណើតភូមិក្តី ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (បានចង.កនិងខ្សែអង្រឹង ជាមួយចម្រឹងបង្អួច)។

ប្រភពដដែលបន្តថា មុនពេលកើតហេតុជនរងគ្រោះ និងម្តាយបានមកលេងផ្ទះឪពុកមា ឈ្មោះ​ តាន់​ លីនជី​ តាំងពីថ្ងៃអង្គាទី១៤ ខែសីហា ដោយនៅវេលាម៉ោង​១០យប់ថ្ងៃទី១៨​ ខែសីហា ម្តាយបានឡើងទៅមើលកូននៅក្នុងបន្ទប់​ ហើយបានសួរថា បានថ្នាំហើយឬនៅ​ ពេលនោះជនរងគ្រោះ​ ក៏ឆ្លើយថាបានលេបរួចហើយ​ ក្រោយមកម្តាយក៏ចុះមកក្រោមចូលសម្រាក លុះវេលាម៉ោង១០ព្រឹកភ្ញាក់ទ្បើង ដោយមិនឃើញកូនចុះមកហូបអាហារពេលព្រឹក ទើបម្តាយក៏បានទូរស័ព្ទហៅតែមិនលើក​ ក៏ឡើងទៅមើលក្នុង​ បន្ទប់ឃើញកូនចង.កស្លាប់បាត់ទៅហើយ។

តាមការសាកសួរពីម្តាយឈ្មោះ តាន់​ សុខហៀង ភេទស្រី អាយុ៦៦ឆ្នាំ បានប្រាប់ថា ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃ អស់រយ:ពេលមួយឆ្នាំមកហើយ (មានសំបុត្រពេទ្យនិងថ្នាំពេទ្យបញ្ជាក់)​ និងចេះតែរអ៊ូថាឈឺមើលមិនជាសោះ ចង់តែស្លាប់ទេ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចសហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងវេជ្ជបណ្ឌិត តុលាការ ធ្វើការត្រួតពិនិត្យ បានបញ្ជាក់ថា ពិតជាបានស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។
​​​
បច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តកំពង់ធំ៕

មតិយោបល់