ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍២ករណី បណ្តាលឲ្យស្លាប់មនុស្ស២នាក់ នៅស្រុកព្រៃនប់!

​ព្រះសីហនុ: មានករណី​គ្រោះថ្នាក់ចរាចរណ៍​២ ករណី ​​បណ្តាលឲ្យមនុស្ស២នាក់ស្លាប់។

ករណីទី​១៖ នៅ​វេលា​ម៉ោង៦និង៤០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រ១៩៣-១៩៤ ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង បង្ក ឡើងដោយរថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ កូរ៉េ ពណ៌ស លាយ​ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-6175 ​(អ្នកបើកបរគេចខ្លួន) បានបុកបុរសម្នាក់ដើរថ្មើរជើង មិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ចំពោះសាកសព យកទៅរក្សាទុកនៅវត្តក្បែរនោះដើម្បីស្រាវជ្រាវរកសាច់ញាតិ រីឯវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

ករណី​ទី​២៖ នៅវេលាម៉ោង​៤និង៣០​នាទី ទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រ១៩៥-១៩៦ ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្ក​ឡើងដោយរថយន្ត​មិនចាំម៉ាក បានបុកបុរសម្នាក់ឈ្មោះ ជូ ម៉ារ៉េត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅកន្លែងកើតហេតុខាងលើ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​។
ចំពោះសាកសព ត្រូវ​សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​៕​

មតិយោបល់