ព័ត៌មានជាតិ

​រថយន្តINTRELINE​ក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលា បុកម៉ូតូVIVO ស្លាប់បុរសម្នាក់!..

​ព្រះសីហនុ: ​​កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៨ មាន​គ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្ដ និងម៉ូតូ ដែលមានទិសដៅបញ្រ្ចាសទិសគ្នា នៅលើផ្លូវសម្ដេចសង្ឃ ទេពវង្ស នៅក្រុម១៩ ភូមិ១ ឃុំទំនុបរលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង​។

​​រថយន្ដ​ម៉ាកINTRELINE របស់ក្រុមហ៊ុនប្រេងឥន្ធន:កម្ពុជាតេលា ​ពាក់ស្លាកលេខ ភ្នំពេញ3C-2673 អ្នកបើកបររថយន្តរត់គេចខ្លួនបាត់​។
ចំណែកម៉ូតូ ម៉ាកVIVO ពណ៌ខ្មៅ បើកបរដោយឈ្មោះ កុយ អាយុ៤៥ឆ្នាំ ស្នាក់នៅ មណ្ឌល ៣ សង្កាត់ ១ ក្រុង/ខេត្តព្រះសីហនុ​(ស្លាប់)។

ចំពោះករណីនេះ រថយន្តនិងម៉ូតូត្រូវបាន នគរបាលស្រុកស្ទឹងហាវ យកមករក្សាទុកដើម្បីដោះស្រាយបន្ត៕

មតិយោបល់