Post News Media ព័ត៌មានជាតិ ទិដ្ឋភាព បេក្...

ទិដ្ឋភាព បេក្ខជនប្រឡងនៅតាមមណ្ឌលប្រឡងនានា ក្នុង​ថ្ងៃដំបូង ដែលមានបញ្ហាសុខភាព

ភ្នំពេញ: យោងតាមផេក ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងពី ករណី​សុខភាពបេក្ខជនប្រឡងនៅតាមមណ្ឌលប្រឡង​ នារសៀល​ថ្ងៃ​ទី​០១ មានបញ្ហាសុខភាពអំឡុងពេល ប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨ ដោយសារមានអាការ:វិលមុខ ខ្យល់គរ ក្អួត ជាដើម។

ក្នុងនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការ:ធូរស្រាល បន្ទាប់ពីបានទទួលជំនួយ សង្គ្រោះបឋម ពីក្រុម គ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាលផងដែរ៕

Loading...