ព័ត៌មានជាតិ

​តូចចិត្តនឹងជំងឺប្រចាំកាយ! បុរសវ័យចំណាស់ម្នាក់ ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន..!

​កំពង់ធំ: ​កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ មានករណី​​បុរសវ័យចំណាស់ម្នាក់​ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ អុន អឿន ភេទប្រុស អាយុ​៥៥ឆ្នាំ នៅភូមិដងក្ការ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ អុន ធីម ភេទស្រី អាយុ​៤៦ឆ្នាំ ត្រូវជាប្អូនរបស់សពបានបញ្ជាក់ថាកាលពីថ្ងៃពីទី១៨ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោងប្រហែល៩​ព្រឹក បានឃើញគាត់យួរកាដុងថ្នាំបាញ់ស្មៅ ពណ៍ខៀវមួយនិងដបទឹកសុទ្ធមួយមកពីទិសខាងត្បូង ហើយបានឃើញគាត់ក្អួត​ខ្លួនបានឃើញសភាពដូច្នេះបានយកទឹកស្ករសលាយជាមួយក្រូចឆ្មារឲ្យគាត់ផឹកអស់២កែវធំរហូតដល់ម៉ោងដប់យប់ខ្លួនបានទិញទឹកសណ្ដែកអស់ពីកំប៉ុងឲ្យគាត់ផឹកទៀត ហើយខ្លួនបានក្រាលកន្ទេលឲ្យគាត់ដេកនៅនិងដីក្រោមផ្ទះ មុនពេលគាត់ដាច់ខ្យល់ គាត់បានយកដៃស្ទាបតែពោះហើយរនាលពេញតែក្រោមផ្ទះរហូតដល់ម៉ោងប្រហែលពីគាត់បានដាច់ខ្យល់បាត់ទៅ​។

បញ្ជាក់ សពមានជំងឺប្រចាំកាយ(សរសៃប្រសាទ)។

ក្រោយបានដឹងព័ត៌មានកម្លាំងជំនាញយើង បានសហការ​ជាមួយលោកមេប៉ុស្តិ៍ លោកគ្រូ ពេទ្យនិងសន្តិសុខប្រជាការពារភូមិ ដើម្បីពិនិត្យសាកសពនិងកន្លែងកើតហេតុ​ ឃើញថាសាកសពពុំឃើញមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ។
​ក្រោយពិនិត្យយើងបានប្រគល់សាកសពជូនគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់