Post News Media ព័ត៌មានជាតិ យុវជនម្នាក់ ត...

យុវជនម្នាក់ ត្រូវគេប្រទះឃើញចងកស្លាប់ ម្តាយនិយាយថា កូនធ្លាប់និយាយប្រាប់គាត់ថា មានជំងឺ មើលមិនជា…

កណ្តាល:

មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលយុវជនម្នាក់ ត្រូវគេប្រទះឃើញចងកស្លាប់ ម្តាយនិយាយថា កូនធ្លាប់និយាយប្រាប់គាត់ថា មានជំងឺ មើលមិនជា។

ហេតុការណ៍ភ្ញាក់ផ្អើលដ៏រន្ធត់នេះ កើតឡើងនៅកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស្រ៊ន-មូល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

តាមសំដីរបស់ឈ្មោះប៉ៃ-ស្រ៊ិន ត្រូវជាម្តាយ (ជនរងគ្រោះ)បានប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកអំបិលថា៖ កន្លងមក កូនរបស់គាត់ តែងតែនិយាយប្រាប់គាត់ជាម្តាយ និងពូមីងអ្នកជិតខាងថា ខ្ញុំមានជំងឺក្រពះ និងពោះវៀនមើលមិនជាទេ។ លុះដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ មានអ្នកខាងប្រាប់ថា៖ មីង អាមូល ចងក នឹងរនងផ្ទះស្លាប់ហើយ ទើបម្តាយស្ទុះទៅមើលឃើញកូនរបស់គាត់ ចងក ភ្ជាប់នឹងរនងក្រោមផ្ទះដោយខ្សែនីឡុង ពណ៌ស តជាប់ជាមួយនិងក្រមា ពណ៌ស លាយឈាមជ្រូកខ្មៅ ស្លាប់បាត់ទៅហើយ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញពិនិត្យហេតុស្រុក ប៉ុស្តិ៍ សហការជាមួយលោកមេឃុំ មេភូមិ បានចុះពិនិត្យសាកសព និងប្រគល់ឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Loading...