ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់យានយន្ត៥គ្រឿង ដែលបើកបញ្ច្រាស់ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត

ភ្នំពេញ: នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង២២:០០នាទី កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន៥ គ្រឿងរួមមាន៖
១- ម៉ូតូចំនួន០៤ គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន (គ្មាន) គ្រឿង
៣- រថយន្ត ០១ គ្រឿង

បច្ចុប្បន្នបានបញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់