ព័ត៌មានជាតិ

​​បុរសម្នាក់ បើកម៉ូតូសណ្តោងរ៉ឺម៉ក រេចង្កូតបុកដើមក្រសាំង ស្លាប់នៅនឹងកន្លែង!..

កំពង់ស្ពឺ: កាលពីថ្ងៃចន្ច័ ០៩​កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី ២០​ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង២នឹង​៥០​នាទីរសៀល មានករណីគ្រោះថ្នាក់ ចរាចរណ៍ នៅលើផ្លូវជាតិលេខ​៤ ចន្លោះគីឡូម៉ែត្រ​៥៩-៦០ ភូមិក្បាលថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានម៉ូតូ សណ្តោងរ៉ឺម៉ក ពណ៍​ក្រហម លាយខៀវ គ្មានស្លាកលេខ អ្នកបើកបរ​ឈ្មោះ កែវ ឡាយ ភេទប្រុស អាយុ២៧ឆ្នាំ អាស្រ័យដ្ឋានបច្ចុប្បន្ននៅភូមិព្រៃក្តី ស្វាយក្រវ៉ាន់ ក្រុងច្បារ ខេត្តកំពង់ស្ពឺ បើកបរមកពីទិសខាងលិច ទៅទិសខាងកើត មកដល់ចំណុចខាងលើបានរេចង្កូត មក ខាងឆ្វេងដៃបានទៅបុកដើមក្រសាំង បណ្តាលអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

ចំពោះករណីនេះ សាកសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់