ព័ត៌មានជាតិ

កូនស្រីចិត្តសឿង! ដើរលេងត្រឡប់មកវិញត្រូវម្តាយស្តីឲ្យ បែរជាលេបថ្នាំកណ្តុរ សម្លាប់ខ្លួន

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ មានករណីស្ត្រីម្នាក់ បានផឹកថ្នាំសម្លាប់សត្វកណ្តុរ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងភូមិភ្នំជញ្ចាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ ហ៊ន ស្រីល័ក្ខ ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិភ្នំជញ្ចាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅតូបរបស់បងថ្លៃឈ្មោះ ឈុន មករា ភេទប្រុស អាយុ២៨ឆ្នាំ ដែលនៅក្បែផ្ទះរកទិញទឹកសុទ្ធផឹក ពេលផឹកស្រាប់តែក្អួត ឃើញដូចនោះបងថ្លៃក៏សួរថា ស្រីល័ក្ខស្រវឹងស្រាមែន? តែស្រីល័ក្ខបានប្រាប់ថា ខ្លួនផឹកថ្នាំពុល (ថ្នាំសម្លាប់សត្វកណ្ដុរ) លឺដូចនេះឈ្មោះ មករា ក៏រត់ទៅហៅឪពុកម្ដាយស្រីល័ក្ខ ហើយក៏នាំគ្នាបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ បន្ទាប់មកពេទ្យស្រុកព្រះនេត្រព្រះពិនិត្យរួចហើយបានឲ្យក្រុមគ្រួសារយកជនរងគ្រោះទៅមន្ទីរពេទ្យស្រុកមង្គលបូរី តែក្រុមគ្រួសារជនរងគ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណដើម្បីជួយសង្រ្គោះ។

ប្រភពបន្តថា នៅម៉ោង១២និង៣០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះក៏បានស្លាប់នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។

ចំណែកមូលហេតុ បណ្តាលមកពីជនរងគ្រោះទៅដើរលេងពេលថ្ងៃ ពេលល្ងាចត្រឡប់មកដល់ផ្ទះវិញត្រូវម្ដាយស្ដីបន្ទោសឲ្យ៕

មតិយោបល់