ព័ត៌មានជាតិ

នារីរូបស្រស់ម្នាក់ ថយរថយន្តឡិចស៊ីស៤៧០ស្លាកលេខភ្នំពេញ 2D-8768 លឿនពេកបុកម៉ូតូ២គ្រឿងព្យាយាមរត់គេចត្រូវសន្តិសុខឃាត់ជាប់

ភ្នំពេញ: នារីរូបស្រស់ម្នាក់បើករថយន្តឡិចស៊ីស៤៧០មួយគ្រឿង ពណ៌ខ្មៅថយរថយន្តលឿនពេកក៏ជ្រុលទៅបុកម៉ូតូ២គ្រឿងហើយនឹងបែកធុងសំរាមចំនួនមួយ តែព្យាយមរត់គេចត្រូវបានសន្តិសុខឃាត់ជាប់ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម្តុំកន្លែងក្មេងលេង កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីវ័យប្រហែលជា២០ឆ្នាំជាងម្នាក់ បើករថយន្តម៉ាកឡិចស៊ីសអិលអិច៤៧០ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2D-8768 បានបើកថយក្រោយម្តុំកន្លែងក្មេងលេងកោះពេជ្រ មកក្នុងល្បឿនលឿនពេកក៏ជ្រុលទៅបុកម៉ូតូ២គ្រឿងដែរគេចតនៅមុខហាងហូបអីបណ្តាលឲ្យដួល ហើយបុកធុងសំរាមបែក១ធុងបន្តិចបន្តួចសោះ តែមិនព្រមដោះស្រាយបែរជាព្យាយាមបើករត់គេចខ្លួនពីកន្លែងកើតហេតុលុះដល់ចំណុចស្ពាននាគភ្លោះសន្តិសុខក៏បិទបារ៉ាស់ឃាត់បានទាំងរថយន្តនិងតៃកុងហើយពេលសារព័ត៌មានបានមកដល់ច្រើនពេក ក៏ព្រមសងសំណងទៅខាងភាគីម៉ូតូនឹងធុងសំរាមមួយនោះចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។

ក្រោយពេលសងសំណងរួចហើយព្រមព្រៀងទាំងសងខាងហើយសន្តិសុខកោះពេជ្រក៏ព្រមឲ្យខាងរថយន្តបើកចេញទៅដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់