Post News Media ព័ត៌មានជាតិ ​ឪពុកចិត្តកំណ...

​ឪពុកចិត្តកំណាច! រំលោភកូនស្រីខ្លួនឯង២នាក់ជាច្រើនលើក បែកការណ៍ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ!

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។

កើតហេតុថ្ងៃច័ន្ទ័ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព-ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ២០ និង០០នាទី នៅ​ក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះមាន​២នាក់ អាយុ១៤ ឆ្នាំ​ ជាសិស្សថ្នាក់ទី២​។​ និងម្នាក់ទៀត​អាយុ​៨ឆ្នាំ ជាសិស្សថ្នាក់ទី២​។
​ឪពុកឈ្មោះផុន សុធា អាយុ២៩ឆ្នាំ (ជាជនសង្ស័យ) ។ ម្ដាយឈ្មោះ ម៉ឺម វ៉ាន់ឌី អាយុ ៣២ឆ្នាំ (កម្មការិនី) អ្នកទាំង២ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

កន្លងមកនៅថ្ងៃ ខែមិនចាំ ឆ្នាំ២០១៨ ឈ្មោះផុន សុធា បានរួមភេទជាមួយឈ្មោះ ម ល ណនិងឈ្មោះស ធ ស នជាច្រើនលើកមកហើយ ។ លុះនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២០ និង០០នាទី ឈ្មោះម ល ណ បានមកមើលទូរទស្សន៍ជាមួយឈ្មោះស ធ ស ន នៅផ្ទះរបស់ឈ្មោះផុន សុធា ពេលនោះឈ្មោះផុន សុធា បានយកដៃច្របាច់ប្រដាប់ភេទឈ្មោះម ល ណ រួចហើយឈ្មោះល ណ មកដេកផ្ទះខ្លួនវិញ។ លុះព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៨ ទើបមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋថា ឈ្មោះផុន សុធាមានសកម្មភាពរំលោភសេពសន្ថវ:លើជនរងគ្រោះខាងលើ ។

​ពេលទទួលបានព័ត៍មាននេះភ្លាមសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកអំបិលសហការជាមួយកម្លាំងអន្ដរាគមន៍នគរបាលស្រុកស្អាង បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនឈ្មោះផុន សុធា មកសាកសួរ។

​នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះផុន សុធា សារភាពថា: ខ្លួនធ្លាប់បានរួមភេទជាមួយកូនបង្កើតឈ្មោះស ធ ស ន បានចំនួន ៣លើក នៅពេលរសៀលគឺលើកទី១ នៅឆ្នាំ២០១៧ គ្រាន់តែអោប លើកទី២ នៅថ្ងៃមិនចាំ ខែ២ ឆ្នាំ២០១៨ ​ទី៣ នៅថ្ងៃទី១០.៨. ២០១៨ រួមភេទដូចលើកទី២ផងដែរ ។ ​
​បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្តតាមនីតិវីធី ៕

Loading...