ព័ត៌មានជាតិ

រថយន្តដឹកធ្យូងបើកធ្លាក់ផ្លូវ នៅផ្លូវ​ជាតិលេខ៣!

ព្រះសីហនុ: កាលពីវេលាម៉ោង២និង៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ មានករណី​រថយន្តធុនធំដឹកធ្យូងថ្មមួយគ្រឿង បើកធ្លាក់ចិញ្ចើមផ្លូវ​ជាតិលេខ៣ ​​ចន្លោះគីឡូម៉ែត្រ​១៨២.១៨៣ នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់​ តែមិនបណ្តាលឲ្យមានអ្នករងរបួសទេ។

រថយន្ត​​ម៉ាក ហ៊ីយ៉ានដាយ ពណ៌លឿង សណ្តោងរ៉ឺម៉កពណ៌ខៀវ ស្លាកលេខក្បាលរថយន្ត ភ្នំពេញ3C-7666 ស្លាកលេខកន្ទុយរ៉ឺម៉ក ព្រះសីហនុ4A-1183 អ្នកបើកឈ្មោះផុន សុផល ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្រសាំងពុល ឃុំមៀនស្រុកព្រៃឈ ខេត្តកំពង់ចាម៕

មតិយោបល់