Post News Media ព័ត៌មានជាតិ មន្ត្រីកាំកុង...

មន្ត្រីកាំកុងត្រូល ចុះត្រួតពិនិត្យទំនិញនៅផ្សារដេប៉ូ រកសារធាតុគីមីហាមឃាត់!…

ភ្នំពេញ: នៅថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នេះ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម គណ:កម្មការផ្សារដេប៉ូ ខណ្ឌទួលគោក ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែល ជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ។

យើងបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ ដូចជា គុយទាវសរសៃតូច សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក​។

ជាលទ្ធផល យើងពុំបានរកឃើញសារធាតុគីមីហាមឃាត់ទេ ក្រោយពីការត្រួតពិនិត្យយើងបានយកគំរូបន្លែមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកនៅសារធាតុគីមីហាមឃាត់ផ្សេងទៀត ។

មន្ត្រីយើងក៏បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ៕

Loading...