Post News Media ព័ត៌មានជាតិ ប្រទះឃើញសពតៃក...

ប្រទះឃើញសពតៃកុងរថយន្តកុងតឺន័រ ដែលបើកបុកបង្កាន់ដៃស្ពានធ្លាក់ទឹកទន្លេ​ នៅ​ក្រុងស្វាយរៀង!..

ស្វាយរៀង: កាពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មានករណីប្រជាពលរដ្ឋ​ប្រទះឃើញសព​​​​បុរស​ម្នាក់​អណ្តែត​ទឹក​រសាត់​មកជា​ប់ក​ញ្ជែ​ត សង្ស័យជា​​​តៃកុង​រថយន្ត​កុងតឺន័រ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​ ​នៅ​ចំណុច​ក្បាលស្ពាន​ខាងកើត​ឈៀង​ខាងជើង ភូមិ បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

បើតាមប្រភពព័ត៌មានពី​សមត្ថកិច្ច ​បាន​​ឲ្យ​ដឹងថា សាកសព​ដែល​​​ប្រទះឃើញ​នោះ ពិតជា​តៃកុង​រថយន្ត​កុងតឺន័រ​ពិតប្រាកដ​មែន ពីព្រោះ​បុរស​ម្នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាល​ម្សិលមិញ​ប្រាប់ថា ខ្លួន​ជា​ព្រូ​រថយន្ត​តែប៉ុណ្ណោះ​។​

ក្រោយពី​​សមត្ថកិច្ចធ្វើកោសល្យវិច័យ និង​ឆែកឆេរ​រក​ឃើញ​កាបូបដៃ ក្នុង​ហោប៉ៅ ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​មានឈ្មោះ ហួត កំណត់ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ស​ន្សំំ​កុសល​២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំំ​ពេញ​។​

​​​ចំពោះករណីនេះ សាកសព​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅខាង​ក្រុមគ្រួសារ ដើម្បី​មក​ទទួល​សព​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

Loading...