Post News Media ព័ត៌មានជាតិ បុរសម្នាក់ ខឹ...

បុរសម្នាក់ ខឹងនឹងកូនប្រដៅមិនបាន ក៏ដុតខ្ទមខ្លួនឯង!

កំពង់ធំ: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះខ្ទមមួយកន្លែង អស់ទាំងស្រុង កាលពីវេលាម៉ោង១និង៤៧នាទី រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិឃ្មៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុខាងលើនេះ មានឈ្មោះ ងែត ជ្រៃ ភេទប្រុស អាយុ៤៩ឆ្នាំ ប្រពន្ធឈ្មោះ សុក ស៊ី អាយុ៤៦ឆ្នាំ ចំណែកសម្ភរ:ខូចខាតរួមមាន ខ្ទមទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើអំពីឫស្សី ប្រក់ស្លឹក និងអង្ករចំនួន៥គីឡូក្រាម។

ចំណែកមូលហេតុ បណ្តាលមកពីឪពុក ខឹងនឹងកូនប្រដៅមិនបាន ក៏ដុតខ្ទមខ្លួនឯង។

ហើយករណីនេះកម្លាំងជំនាញនិងប៉ុស្តិ៍រដ្ឋបាលបានចុះអន្តរាគមន៍ចំនួន៨នាក់ និងប្រជាពលរដ្ឋជួយពន្លត់រលត់ទាំងស្រុងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងរាលដាលដល់អ្នកជិតខាងនោះទេ៕

Loading...