ព័ត៌មានជាតិ

​ផឹកស្រាបៀរអស់៣កំប៉ុង ព្រឹកឡើងឃើញសពចងកស្លាប់​!..

​កណ្តាល: កាលពីវេលាម៉ោង៥ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅភូមិព្រែកតូចឃុំព្រែកដាច់ស្រុកលើកដែក ខេតកណ្ដាល។

ជនរងគ្រោះ​ឈ្មោះ រិន សុភ័ក្រ្ត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។

​នៅថ្ងៃទី២១.០៨.២០១៨ វេលាម៉ោង២រសៀល ជនរងគ្រោះបានត្រឡប់មកពីភ្នំពេញហើយផឹកស្រាបៀរអស់៣កំប៉ុង លុះដល់ម៉ោងប្រហែល៩យប់ក៏ឡើងទៅលើផ្ទះដេក។លុះមកដល់ម៉ោងប្រហែល៥ទៀបភ្លឺប្អូនជីដូនមួ​យជនរងគ្រោះក៏បានឡើងទៅហៅជនរងគ្រោះស្រាប់តែពេលនោះប្អូនជីដូនមួយក៏បានឃើញជនរងគ្រោះចងក​ស្លាប់បាត់ទៅហើយ។ ភ្លាមនោះប្អូនជីដូនមួយជនរងគ្រោះក៏ចុះពីលើផ្ទះវិញរួចរត់ទៅប្រាប់ម្តាយរបស់ជនរងគ្រោះ​ពេលនោះម្តាយជនរងគ្រោះបានរត់មកមើលឃើញកូនចងកស្លាប់បាត់ទៅហើយ រួចក៏បានជូនដំណឹងមកសមត្ថកិច្ចតែម្តង។

ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងជំនាញបានសហការនិងបង្កើតគណ:កម្មាការ​ចម្រុះមួយដើម្បីធ្វើការពិនិត្យសាកសព រួមមាន​ កម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់និងមេភូមិនិងគ្រូពេទ្យឃុំ.ដើម្បីធ្វើការពិនិត្យសាកសព។

ក្រោយពីបានធ្វើការពិនិត្យសាកសពរួចចប់សព្វគ្រប់ គឺពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ក្រោយពីការពិនិត្យសាកសពចប់សពគ្រប់បាន​ធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួ​សារដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/RDhtLBB5H5U

មតិយោបល់