Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ម...

រន្ធត់ណាស់! ម៉ូតូពន្លះជាមួយរថយន្តកែច្នៃ ស្លាប់២នាក់នៅផ្លូវជាតិលេខ៦

កំពង់ធំ: កាលពីវេលាម៉ោង៦និង៣៥នាទី យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានគ្រោះចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ បុករថយន្តកែច្នៃ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់យ៉ាងរន្ធត់។

សមត្ថកិច្ចបញ្ជាក់ថា ភាគីម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅ គ្មានលេខគ្មាន បើកបរដោយឈ្មោះ ឡាញ់ លុច ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)និងអ្នករួមដំណើរឈ្មោះ លាន់ ល័ន ភេទប្រុស អាយុ១១ឆ្នាំ នៅស្រុកកំពង់ស្វាយ ត្រូវជាក្មួយអ្នកបើកបរម៉ូតូ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)។

ចំណែកភាគីរថយន្តកែច្នៃ គ្មានស្លាកលេខ ដឹកកំណាត់ឈើ បើកបរដោយឈ្មោះ គៀន រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសន្ទុក)។

ចំណែកមូលហេតុជាបឋមបង្កដោយរថយន្តកែច្នៃឈប់លើទ្រូងផ្លូវគ្មានភ្លើងបំភ្លឺខាងក្រោយ។ បច្ចុប្បន្នវត្ថុតាង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...