ព័ត៌មានជាតិ

នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ ឃាត់ខ្លួន​ជនជាតិ​ចិន​៥​នាក់​ ករណី​បង្ខាំង​ជនជាតិចិនដូចគ្នានៅកាស៊ីណូ អរ​រ៉េ​ន​ថ​ល​ភៀ​ល

ព្រះ​សីហ​នុ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងទាំងស្រុងថា៖​ នៅ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ២០​និង​០០​នាទី​ មាន​ជនជាតិ​ចិន​ម្នាក់​បាន​មក​រាយការណ៍​ជូន​កម្លាំង​ជំនាញ​ ផែន​នគរបាល​ព្រហ្មទណ្ឌ​ថា​ មិត្តភក្តិ​របស់​គាត់​ឈ្មោះ​ LI​ SHI​ GUO​ ភេទ​ប្រុស​ អាយុ​ ៤៥​ឆ្នាំ​ ជនជាតិ​ចិន​ ត្រូវ​បាន​គេ​ឃុំ​ទុក​ក្នុង​បន្ទប់​លេខ:​ ៨៣០១​ (​ អគារ​ថ្មី​ )​ នៃ​កាស៊ីណូ​ អរ​រ៉េ​ន​ថ​ល​ភៀ​ល​ ស្ថិត​នៅ​ក្រុម​ទី​១៤​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ អស់​រយ:ពេល​មួ​យស​ប្តា​ហ៍​មក​ហើយ​ ។​

​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ បាន​សហការ​ ជាមួយ​កម្លាំង​ប៉ុស្តិ៍​សង្កាត់​៤​ និង​តំណាង​ម្ចាស់​ទីតាំង​ កាស៊ីណូ​ អរ​រ៉េ​ន​ថ​ល​ភៀ​ល​ បាន​ធ្វើការ​ឆែកឆេរ​បន្ទប់​លេខ:​ ៨៣០១​ (​ អគារ​ថ្មី​ )​ នៃ​កាស៊ីណូ​ អរ​រ៉េ​ន​ថ​ល​ភៀ​ល​ ដើម្បី​រំដោះ​ជន​រង​គ្រោះ​ចំនួន​ ៣​នាក់​ និង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ ៥​នាក់​ ។​

+​ជន​រង​គ្រោះ​ចំនួន​ ៣​នាក់​៖​ ១-​ឈ្មោះ​ LI​ SHI​ GUO​ ភេទ​ប្រុស​ អាយុ​ ៤៥​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ រកស៊ី​ ស្នាក់​នៅ​ ភូមិ​១​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ ២-​ឈ្មោះ​ YU​ GUO​ ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ មុខរបរ​ ម៉ៅ​ការ​សំណង់​ ស្នាក់​នៅ​សណ្ឋាគារ​ ដើម​ត្នោត​ ក្រុម​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ និង​៣-​ឈ្មោះ​ GUO​ HOU​ XIANG​ ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ មុខរបរ​ បុគ្គលិក​សណ្ឋាគារ​ ឆាង​អាន​ ស្នាក់​នៅ​ សណ្ឋាគា​រយ៉ា​ឌូ​លី​ ក្រុម​១៤​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៥​នាក់​ ៖

​ ១-​ឈ្មោះ​ LI​ YAO​ FENG​ ប្រុស​ អាយុ​ ៣០​ឆ្នាំ​ មុខរបរ​ ចងការ​ប្រាក់​នៅ​កាស៊ីណូ​ មាន​ទីលំនៅ​ក្រុម​១៤​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​ ២-​ឈ្មោះ​ JIANG​ HUA​ YANG​ ប្រុស​ អាយុ​ ២៥​ឆ្នាំ​ មុខរបរ​ ចងការ​ប្រាក់​នៅ​កាស៊ីណូ​ មាន​ទីលំនៅ​ក្រុម​១៤​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​ ៣-​ឈ្មោះ​ LI​ YANG​ ប្រុស​ អាយុ​ ៣២​ឆ្នាំ​ មុខរបរ​ ចងការ​ប្រាក់​នៅ​កាស៊ីណូ​ មាន​ទីលំនៅ​ក្រុម​១៤​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​ ៤-​ឈ្មោះ​ FAN​ BAO​ GUO​ ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ មុខរបរ​ ចងការ​ប្រាក់​នៅ​កាស៊ីណូ​ មាន​ទីលំនៅ​ក្រុម​១៤​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​ ៥-​ឈ្មោះ​ LI​ YU​ GUO​ ប្រុស​ អាយុ​ ២៣​ឆ្នាំ​ មុខរបរ​ ចងការ​ប្រាក់​នៅ​កាស៊ីណូ​ មាន​ទីលំនៅ​ក្រុម​១៤​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​ ករណី​នេះ​កើតឡើង​ដោយសារ​ ជន​រង​គ្រោះ​បាន​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​ អរ​រ៉េ​ន​ថ​ល​ភៀ​ល​ ពេល​លេង​ចាញ់​អស់​លុយ​ ក៍​ចងការ​ប្រាក់​ពី​ក្រុម​ជនសង្ស័យ​ ដែល​ជា​អ្នក​រកស៊ី​ចងការ​ប្រាក់​នៅ​ក្នុង​កាស៊ីណូ​ នៅ​ពេល​ដែល​គ្មាន​លុយ​សង​ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ឃុំ​ទុក​ក្នុង​បន្ទប់​ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ ឬ​មិត្តភក្តិ​ រក​លុយ​សង​ពួក​គេ​ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ កំពុង​បន្ត​នីតិវិធី​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

មតិយោបល់