ព័ត៌មានជាតិ

សង្ស័យងងឹងមើលផ្លូវមិនច្បាស់ បុរសបើករថយន្តច្នៃធ្លាក់ចូលប្រទ្បាយ ក្រទ្បាប់សង្កត់ពីលើខ្លួនស្លាប់តែម្ដង

បាត់ដំបង: បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយបើករថយន្ត​ធ្លាក់ចូល​ប្រឡាយ បណ្ដាលឲ្យ​ក្រឡាប់​សង្កត់ពីលើ ដែលហេតុការណ៍នេះ ​កើតឡើង​នៅ​ម៉ោង ​៧ និង៣០នាទី​យប់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ព្រះ​ធាតុ ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី​។​

ជនរងគ្រោះ​​ឈ្មោះ ទូច ចេ​វ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី មុខរបរ​បើករថយន្ត​ច្នៃ ពណ៌​ខៀវ​គ្មាន​ស្លាក​លេខ​។​

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារ​ភ្លើង​រថយន្តមិនសូវ​ភ្លឺ ទើបតៃកុង​បើក​ធ្លាក់​ប្រឡាយ​ បណ្ដាល​ឲ្យ​ក្រឡាប់​សង្កត់ពីលើ​ស្លាប់តែម្តង​។​

​បច្ចុប្បន្នសពជនរងគ្រោះ ​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​ សមត្ថកិច្ច​ស្ទួ​ច​យកទៅ​រក្សាទុកនៅ​អធិការ​សិន៕

មតិយោបល់