Post News Media ព័ត៌មានជាតិ ជិះម៉ូតូឌុបគ្...

ជិះម៉ូតូឌុបគ្នា ជ្រុលទៅបុករថយន្តពីក្រោយ បណ្តាលឲ្យរបួសធ្ងន់២នាក់ នៅផ្លូវជាតិលេខ៤

កំពង់ស្ពឺ:កាលពីវេលាម៉ោង៧និង៤៥នាទី យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ នៅចំណុចផ្លូវជាតិលេខ​៤ គីឡូម៉ែត្រ៥៧-៥៨ ភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក FUTURE ពណ៌ខ្មៅ ពាក់ស្លាកលេខ ​ភ្នំពេញ 1AQ-3417 អ្នកបើកបរឈ្មោះ ឈីម ឆន ភេទប្រុស អាយុ​៤០ឆ្នាំ (របួសធ្ងន់)​ ឌុបមនុស្ស​ម្នាក់ឈ្មោះ ឈឺន ថា ភេទប្រុស អាយុ​៣៧ឆ្នាំ (របួសធ្ងន់) អ្នកទាំង២​នៅភូមិទួល ឃុំមហាសាំង ស្រុកភ្នំស្រួ​ច បានបុករថយន្តពីក្រោយ​ ១គ្រឿង​ ម៉ាក FREI​GHT LINER ពណ៌ស-លឿង ពាក់ផ្លាកលេខ ភ្នំពេញ 3D-9267 សណ្តោងរ៉ឺម៉ក​ គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់បាត់) ដែលកំពុងបើកបរស្រប​ទិសគ្នា។ ចំណែក​អ្នករបួសបានបញ្ជូនទៅពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ក្នុងនោះដែរ មូលហេតុបណ្តាលមកពី ​អ្នកបើកម៉ូតូ​បាត់ម្ចាស់ការ​ បានបុកពីក្រោយរថយន្ដតែ​ម្ដង។ចំណែកម៉ូតូខូចខាតធ្ងន់។

ក្រោយកើតហេតុ វត្ថុតាងទាំង២​គ្រឿងត្រូវបានសមត្ថកិច្ចយកមករ​ក្សា​ទុក​ នៅអធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ បណ្ដោះអាសន្ន​រង់ចាំ​ចាត់​ការ​តាម​នីតិវិធី​ច្បាប់បន្ថែម៕

Loading...