Post News Media ព័ត៌មានជាតិ ទាស់ពាក្យសម្ត...

ទាស់ពាក្យសម្តីជាមួយបងស្រី យកកាំបិតចាក់រងរបួស!..

តាកែវ: កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា(ហិង្សាក្នុងគ្រួសារ)​ នៅភូមិ កាច់ត្រត ឃុំ លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

បង្ក​ឡើងដោយជនសង្ស័យ​ឈ្មោះ សុខ សាក់ឡូ ភេទ ប្រុស អាយុ២២​ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកកាំបិតចិតបន្លែចាក់ទៅលើបងស្រីរបស់ខ្លួនឈ្មោះ សុខ ស្រីមុំ អាយុ ២៤ ឆ្នាំ ត្រូវដៃឆ្វេង​១កាំបិត បណ្ដាលឲ្យរបួស​។
មូលហេតុដោយមានទំនាស់ពាក្យសម្តី។

ក្រោយទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿង
តាមនីតិវិធី៕

Loading...