ព័ត៌មានជាតិ

​បង្ក្រាបទីតាំងល្បែងស៊ីសង​កន្ទុយលេខ​​វៀតណាម ឃាត់ជនសង្ស័យម្នាក់រួមទាំងវត្ថុតាងមួយចំនួន នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវបានបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទកន្ទុយលេខវៀតណាម ឃាត់ជនសង្ស័យបានម្នាក់រួមទាំងវត្ថុតាងមួយចំនួនកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ៥៣៨ ផ្លូវបេតុង ក្រុម១៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

​ក្នុងប្រតិបត្តការណ៍ខាងលើមានការចូលរួមសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញារង​ អ៊ុ​ ភក្តី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អធិការដ្ឋានបាន​បើកការបង្ក្រាបទីតាំងលេងល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខ(វៀតណាម) មួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ៥៣៨ ផ្លូវបេតុង ក្រុម១៧ ភូមិផ្សាចុងខ្សាច់ សង្កាត់ទួលសង្កែ១ ជាលទ្ធផលនែកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ​ឈ្មោះប៊ុន សេង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ(ជាអ្នកកត់)។
ចំពោះវត្ថុតាងដកហូតរួមមានក្រដាសសំរាប់កត់ឆ្នោតវៀតណាមមួយចំនួន​ធំ,ប៊ិចចំនួន០៤ដើម,ម៉ាស៊ីនគិតលេខចំនួន០១,បន្ទាត់ចំនួន០១និងប្រាក់ចំនួនប្រាំម៉ឺនរៀល។

ចំពោះមុខអធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី៕

មតិយោបល់