Post News Media ព័ត៌មានជាតិ ​បង្ក្រាបករណី...

​បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួន​ជនជាតិវៀតណាម២នាក់ នៅ​ខណ្ឌឫស្សីកែវ!

​ភ្នំពេញ: ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ថ្នាំញៀន១៤កញ្ចប់។

ការឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចសំណង់មិនរាបរយ ក្រុម០៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថាជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់ ទី១ឈ្មោះ ផាម យ៉ាំងលិន ភេទ​ប្រស អាយុ២០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម០៧ ភូមិលូ សង្កាត់ស្វាយប៉ាក(ជួញដូរ)។ និងទី២ឈ្មោះ ចាំង យ៉ាំងឡូម ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិត(ជួញដូរ)។

ចំពោះវត្ថុតាងដកហូតមានក្រាមពណ៌ស​ថ្លាចំនួន ១៤កញ្ចប់,ថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ចំពោះមុខ កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

Loading...