ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្នេងទំនើងជាបន្តបន្ទាប់ បានចំនួន១២នាក់និងម៉ូតូ៩គ្រឿង

ភ្នំពេញ: ក្មេងទំនើងតែ១២នាក់ រួមនឹងម៉ូតូចំនួន៩គ្រឿង តែងតែដើរអុកឡុកនិងបង្កហិង្សានៅតាមងដផ្លូវសាធារណ:ក្នុងពេលរាត្រី ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខ ធ្វើកាល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោងវេលាម៉ោង៣និង៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់អូបែកក្អម តាមបណ្តោយផ្លូវ២០០៤ កែងនិងផ្លូវណតប្រីត ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្មេងទំនើងទាំង១២នាក់រួមនឹងម៉ូតូចំនួន៩គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕

មតិយោបល់