ព័ត៌មានជាតិ

ក្រុមចោរលួចក្របីឆ្លងខេត្តចំនួន ៣នាក់ ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋ សហការគ្នាស្ទាក់ចាប់បាន…

កំពង់ឆ្នាំង: សមត្ថកិច្ចស្រុកទឹកផុស ឃាត់ខ្លួនជនល្មើសបានចំនួន ៣នាក់ ជាមុខសញ្ញាចោរលួចក្របី កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ។

ជនល្មើសទី១ ឈ្មោះ រឿន វី ភេទប្រុសអាយុ ៥៣ឆ្នាំ មានទីលំនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២ ឈ្មោះ ហ៊ីម លី ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅខេត្តពោធិ៍សាត់ និងទី៣ ឈ្មោះ អូន គុន ភេទប្រុស រស់នៅខេត្តពោធិ៍សាត់ បានលួចក្របីប្រជាពលរដ្ឋចំនួន៤ក្បាល ក្នុងនោះមានឈ្មោល១ក្បាល ពីខេត្តពោធិ៍សាត់ ដោយដឹកឆ្លងកាត់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លុះមកដល់ចំណុចភ្នំក្រញ៉ាញ់ ក៏ត្រូវបានសមត្ថកិច្ចនគរបាល ស្រែអំពិល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស សហការជាមួយប្រជាពលរដ្ឋ ស្ទាក់ចាប់ និងឃាត់ខ្លួនបាន។

វត្ថុតាងដកហូតបាន រួមមាន៖ ម៉ូតូម៉ាក C125 ចំនួន២គ្រឿងទៀត។

បច្ចុប្បន្នជនល្មើសទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន និងកំពុងកសាងសំណុំរឿងបញ្ជូន ចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់