ព័ត៌មានជាតិ

​ខ្សែ​ចម្រុះ​រប៉ាត់រប៉ាយ!ទុស្សេឆេះបង្គោលភ្លើងនិងប្រអប់កុងទ័រអស់ទាំងស្រុង!

​ភ្នំពេញ: កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះបង្គោល​ភ្លើង​​២​ដើម​​និង​ប្រអប់​កុង​ទ័​រ រង​ការ​ខូចខាត​ទាំងស្រុង នៅ​តាម​ផ្លូវ​លេខ​៥៦៦ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។ ​

​​​​គួរ​បញ្ជាក់​ថា បង្គោល​ភ្លើង​២​ដើម​ជាប់​គ្នា បាន​បំពាក់​ខ្សែ​ចម្រុះរប៉ាត់រប៉ាយ និង​ធ្លាក់​រយីក​រយាក ហើយ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត តែ​ពុំ​បណ្តាល​ឲ្យ​មនុស្ស​រង​គ្រោះ និង​ឆេះ​រាលដាល​ដល់ផ្ទះប្រជាពលរដ្ឋ​​ឡើយ​៕​

មតិយោបល់