Post News Media ព័ត៌មានជាតិ អាណិតណាស់! ខំ...

អាណិតណាស់! ខំដឹកមាន់ពីខេត្តតាកែវ មកលក់ភ្នំពេញ ខ្យល់គដួលនៅហាងគុយទាវ

ភ្នំពេញ: បុរសជាអ្នកលក់មាន់ម្នាក់ កើតមានអាការ:ងងឹតវិលមុខ ខ្យល់គ ដួល សន្លប់បាត់មាត់ មាត់ក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅហាងគុយទាវមួយកន្លែង តាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ខណ:ដែលជនរងគ្រោះកំពុងអង្គុយហូបគុយទាវ។

ជនរងគ្រោះឈ្មោះ ស សម្បត្តិ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់មាន់ មានប្រពន្ធឈ្មោះ កែវ គុណ អាយុ៤២ឆ្នាំ មុខរបរលក់មាន់ជាមួយគ្នា មានទីលំនៅ ភូមិចុងអាង ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមសម្តីស្ត្រីជាប្រពន្ធបានឲ្យដឹងថាគាត់២នាក់ ប្តីបានដឹកមាន់ មកលក់នៅតាមផ្សារ នាទីក្រុងភ្នំពេញ តាំងពីព្រឹកព្រលឹមមកម៉្លេះ លុះលក់មាន់អស់ ជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ តែដោយសារ ម៉ោងជ្រេ រសៀលទៅហើយ ហេវហត់អស់កម្លាំងពេក ទាំង២នាក់ប្តី-ប្រពន្ធនាំគ្នាចូលហូបគុយទាវសិន ហើយខណ:ដែលកំពុងអង្គុយហូប ស្រាប់តែ ប្តី កើតមានអាការ: ងងឹតវិលមុខដួលផីង សន្លប់បាត់មាត់ បាត់ក បង្កឲ្យភ្ញាក់ផ្អើល។

ជនរងគ្រោះក្រោយកើតហេតុ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ៕

Loading...