ព័ត៌មានជាតិ

Update៖រថយន្តក្រុមហ៊ុន អានកូ ពន្លះម៉ូតូមួយគ្រឿងស្លាប់បុរសម្នាក់ជាប់ក្រោមរថយន្តយ៉ាងរន្ធត់

ភ្នំពេញ: នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩និង១៥នាទីយប់ នៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ សោម វណ្ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបបើកបររថយន្ត មានស្រុកកំណើត ភូមិប្រាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកតៃកុងមានឈ្មោះ សិន សុធារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្ត ស្រុកកំណើត ភូមិតាំងក្រសាំង ឃុំបឹង ស្រុកបាធាយ ខេត្តកំពង់ធំ។

ចំណែកភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-1500 ។ ចំណែករថយន្តម៉ាក DONGFENG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7248 ជាប្រភេទរថយន្តសណ្តោង កន្ទុយក្រាយពាក់ស្លាកលេខ ព្រះសីហនុ 4A-1249 (ជារបស់ក្រុមហ៊ុនអានកូ)។

តាមការឲ្យដឹងពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តបើកពីលិចទៅកើត ចំណែកម៉ូតូបើកពីកើតទៅលិច (បញ្ច្រាស់គ្នា) លុះមកដល់ចំណុចកើត លឺសូប្រ៉ាវ ស្រាប់តែឃើញម៉ូតូនិងម្ចាស់ដេកក្រោមរថយន្តស្លាប់បាត់ទៅហើយ ក្រោយមកទៀតសមត្ថកិច្ចក៏ចុះមកដល់ឃាត់ខ្លួនម្ចាស់រថយន្តតែម្តង។

បច្ចុប្បន្នក្រោយសមត្ថកិច្ចធ្វើការវាស់វែងរួច សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ច(PL)យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់