ព័ត៌មានជាតិ

រថយន្ត៤គ្រឿងប៉ះទង្គិចគ្នា នៅផ្លូវចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ របួសមនុស្ស ២ នាក់

ព្រះសីហនុ: រថយន្ត ៤គ្រឿង បុកប៉ះគ្នានៅផ្លូវចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ វេលាម៉ោងជិត៩ ព្រឹកថ្ងៃទី២៥ សីហា ឆ្នាំ២០១៨នេះ ក្នុងនោះមានរថយន្តកុងតឺន័រ២គ្រឿង រថយន្តដឹកទំនិញធុនមធ្យមមួយគ្រឿង និងរថយន្តតូរីសមួយគ្រឿង។

តាមរបាយការណ៍បឋមពីសមត្ថកិច្ច បានឲ្យដឹងថា មនុស្ស២នាក់ បានរងរបួស ក្នុងនោះជនរងគ្រោះម្នាក់ ភាគីខាងរថយន្តកុងតឺន័រ ដែលប៉ូលិសអះអាងថា ជារថយន្តបង្កហេតុ និងជនរងគ្រោះម្នាក់ទៀត នៅភាគីខាងរថយន្តតូរីស។

ករណីនេះ សមត្ថកិច្ចកំពុងសម្រួលចរាចរណ៍ដែលកកស្ទះ និងស្រាវជ្រាវពីសាវតារបស់ភាគីរថយន្តនីមួយៗ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់