Post News Media ព័ត៌មានជាតិ ករណីឃាតកម្ម ម...

ករណីឃាតកម្ម មិនបានសម្រេច បុរសវ័យចំណាស់ម្នាក់ ទាញកាំបិតផ្កាក់ កាប់ប្ដីប្រពន្ធពីរនាក់ឲ្យរបួសយ៉ាងដំណំ

កំពង់ស្ពឺ:​ កាលពី​វេលា​ម៉ោង​៧​ ​យប់​ថ្ងៃទី​២៤ ​ខែសីហា​ឆ្នាំ​២០១៨ មានករណីប៉ុនប៉ុងមនុស្សឃាត តែមិនបានសម្រេច ​​ស្ថិតនៅ​ភូមិ​តា​មិញ ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់ ​​ដោយ​ម្ចាស់តាម​ទាន់​ជនសង្ស័យ ​​លួច​នំ​៤​កញ្ចប់ រួចក៏​​ប្តឹង​សមត្ថកិច្ចឲ្យដាក់គុក ​ទើប​ជនដៃដល់ ​យក​កាំបិត​កាប់សម្លាប់​ទៅលើ​ជនរងគ្រោះ​ទាំងពីរ​ប្តី​ប្រព​ន្ធតែ​ម្ដង។​

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ​ យ៉ុង កេន ភេទ ប្រុស​ អាយុ ៦៧ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតផ្កាក់ កាប់ទៅលើជនរងគ្រោះ ឈ្មោះ សុខ ហុន ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវចំនួន ៦កាំបិត ពេលនោះប្រពន្ធ ទៅជួយប្តីក៏ត្រូវជនសង្ស័យ កាប់ទៅលើប្រពន្ធឈ្មោះ ញ៉ូញ យីម អាយុ ៤២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ត្រូវក្បាលជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ទាំង ២នាក់ប្តីប្រពន្ធ ត្រូវបានសាច់ញាតិ និងអ្នកភូមិ កំពុងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

ចំណែកជនសង្ស័យ ត្រូវបានឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធី៕

Loading...