ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់

ភ្នំពេញ: ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់ផងដែរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី២៥ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានថា មុនពេលកើតហេតុឃើញម៉ូតូធំមួយគ្រឿងដែលពាក់ ស្លាកលេខ ភ្នំពេញ 1CV-7873 ជិះក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូ Zoomer-Xមួយគ្រឿងទៀត ដែលពាក់ស្លាកលេខ ភ្នំពេញ 1DQ-8584 ដែលជិះបត់បញ្រ្ចាស់បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្ដង។

ក្រោយពេលពេលកើតហេតុក៏មានសមត្ថកិច្ចជំនាញបានចុះទៅដល់ហើយធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រោយនៅពេលក្រោយផងដែរ៕

មតិយោបល់