Post News Media ព័ត៌មានជាតិ ថ្មីទៀតហើយ! ស...

ថ្មីទៀតហើយ! សមត្ថកិច្ចរកឃើញ ឈាមជ្រូក ចំនួន៤២០.៨០គីឡូក្រាម ដាក់សារធាតុគីមីហាមឃាត់ (Borax)

ភ្នំពេញ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៤ព្រឹក មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយអជ្ញាធរទាំងពីរ គឺផ្សារធំច្បារអំពៅ និងផ្សារបន្លែ ច្បារអំពៅ ចុះត្រួតពិនិត្យឈាមជ្រូកដុំ នៅក្នុងតូបចំនួន ១០ ។

ជាលទ្ធផល មន្ត្រីសមត្ថកិច្ចបានរកឃើញនិងរឹបអូសយកនូវឈាមជ្រូក ចំនួន ៤២០.៨០គីឡូក្រាម ពីតូបចំនួន៦ មានលាយសារធាតុគីមីហាមឃាត់ (Borax) ទៅកម្ទេចចោលភ្លាមៗនៅក្នុងទីលានចាក់សំរាមនៃផ្សារទាំង២។

បន្ទាប់ពីទទួលបានការណែនាំពីមន្ត្រី អាជីវករទាំង៦ តូប បានយល់ព្រមធ្វើកិច្ចសន្យា ដោយបានធានាថាឈប់ដាក់លាយសារធាតុគីមី ហាមឃាត់ ចូលផលិតផលឈាមជ្រូកនេះតទៅទៀត និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីមានការប្រព្រឹត្តលើកក្រោយ៕

Loading...