ព័ត៌មានជាតិ

អុជទៀនសែន! មានអី ឆេះផ្អើលទាំងថ្ងៃនៅខេត្តកំពង់ធំ

កំពង់ធំ: អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិជរ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ សុក ខេន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រពន្ធ ឈ្មោះ ព្រំ ហួយ អាយុ៥២ឆ្នាំ ផ្ទះទំហំ៧.៥០ម៉ែត្រ x១៣ម៉ែត្រ ធ្វើអំពីថ្មក្រោម ឈើលើ ដំបូលប្រក់ក្បឿង ត្រូវបានអគ្គិភ័យឆេះរោលជញ្ជាំងនិងក្បឿងតិចតួច។

ចំណែកមូលហេតុ បណ្តាលមកពីអុជទៀនសែនឆេះអង្កែ ។ ក្នុងនោះដែរ មានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចេញអន្តរាគមន៍ចំនួន១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៥ម៉ែត្រគុប ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ួង ម៉ូលី អធិការស្រុកសណ្តាន់ មានកម្លាំងចំនួន១០នាក់ និងប្រជាពលរដ្ឋជួយពន្លត់ទាន់ពេលរលត់ទាំងស្រុង តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងរាលដាលដល់អ្នកជិតខាងនោះទេ៕

មតិយោបល់