ព័ត៌មានជាតិ

​អគ្គិសនីកំពង់ចាម៖ ​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី មានករណីអគ្គិភ័យផ្ទះ​ពលរដ្ឋនៅភូមិថ្មគោល​ ក្នុង​ស្រុកកំពង់សៀម!

​​អគ្គិសនីកំពង់ចាម​ មានកិត្តិយសសូមជម្រាបជូនថា៖ នៅថ្ងៃទី២៥ ខែសីហា​​ ឆ្នាំ២០១៨​ ចាប់ពីម៉ោង ១៥:០០នាទី​ រហូតដល់​ម៉ោង១៥:១៧នាទី​ ដោយមានបញ្ហាភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅភូមិថ្មគោល​ ឃុំរអាង​ ស្រុកកំពង់សៀម​ ខាងមន្ត្រីប៉ូលិសអន្តរាគមន៍ពន្លត់អគ្គីភ័យ​ បានសំណូមពរឲ្យអគ្គិសនីកំពង់ចាម​ សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបន្ទាន់​ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី​តំបន់មួយចំនួនដូចជា៖​
១-ដាច់ចរន្តអគ្គិសនីទៅស្រុកស្ទឹងត្រង់​ ។
២-​ ប៉ុស្តិ៍​P-T01 P-T09 P-T10 P-T11 P-T17 ស្ថិតនៅឃុំទន្លេបិទ​ ស្រុកត្បូងឃ្មុំ​ ។
៣-អាជ្ញាបណ្ណសេវាករ​ សាយ​ សោភា​ សេវាករ​ យៀប​ ម៉ី​ ក្រុមហ៊ុនសាន់អ៊ីអ៊ី​ ស្ថិតក្នុងស្រុកកោះសូទិន​ សេវាករ​ ឃុន​ សុផល​ ស្ថិតក្នុងស្រុកអូរាំងឪ​ និងអគ្គិសនីព្រៃវែង​៕ ​

មតិយោបល់