ព័ត៌មានជាតិ

​ថ្ងៃសែនក្បាលទឹក! បុរសម្នាក់ផឹកស្រវឹង បើករថយន្តរេចង្កូតធ្លាក់ចូលទឹកស្ទឹងលិចលង់ស្លាប់!

ពោធិ៍សាត់: កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៏ បើកបររថយន្តម៉ាកកាមរី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2N8401 តាមបណ្តោយផ្លូវក្រាលគ្រួសក្រហមក្នុងទិសដៅពីលិចមកកើតបានរេចង្កូតធ្លាក់ចូលទឹកស្ទឹងកណ្តៀង ស្ថិតនៅភូមិកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បណ្តាលឲ្យអ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ។

អ្នកបើកបរ(ជនរងគ្រោះ)មានឈ្មោះប៉ូច សោភា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបឹងក្រាញ់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

មូលហេតុ ស្រវឹង។ ចំពោះសាកសពយើងបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែររីឯវត្ថុតាង(រថយន្ត)រង់ចាំមធ្យោបាយរថយន្តស្ទូចយកចេញពីកន្លែងកើតហេតុនាពេលក្រោយ៕

មតិយោបល់