ព័ត៌មានជាតិ

សមត្ថកិច្ចបន្តឃាត់ខ្លួនជនជាតិចិន៤នាក់ ពាក់ព័ន្ធនឹងការដើរចែកខិតប័ណ្ណរូបភាពអាសអាភាស និងបម្រើសេវាកម្មផ្លូវភេទ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ថ្មីទៀតហើយ ពាក់ព័ន្ធនឹងការដើរចែកខិតប័ណ្ណរូបភាពអាសអាភាស និងបម្រើសេវាកម្មផ្លូវភេទ នៅក្រុងព្រះសីហនុ។

ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ទូរសព្ទចំនួន៤គ្រឿង, ខិតប័ណ្ណមានរូបអាសអាភាសចំនួន៦៨៤សន្លឹក, និងរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-8959 ផងដែរ។

បច្ចុប្បន្នកំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់