ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នាដួល ត្រូវរថយន្តឡិចស៊ីសLx470 ស្លាកលេខ កំពង់ធំ 2B-0601 របស់បញ្ជាការរងអាវុធហត្ថស្រុកសន្ទុក និងជាប្រធានស្នាក់ការសន្តិសុខ៦០១ កិនស្លាប់២នាក់យ៉ាងរន្ធត់

កំពង់ធំ: កាលពីវេលាម៉ោង៤និង៥៥នាទីល្ងាច ថ្ងៃ២៥ ខែសីហា ឆ្នាំ២០១៨ លើផ្លូវទំនប់ ចំណុចទឹកវឹល ភូមិផ្លុង ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយមានរថយន្ត កិនម៉ូតូ បើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1J-5120 (បើកបរទិសដៅពីលិចទៅកើត) ដោយឈ្មោះ គង់ មករា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ហេង គឹមហាន ភេទប្រុស អាយុ១៩ឆ្នាំ ភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)។

ចំណែករថយន្តម៉ាកឡិចស៊ីច Lx470 ពណ៌ស ស្លាកលេខ កំពង់ធំ 2B-0601 (បើកបរទិសដៅពីកើតទៅលិច) ដោយឈ្មោះ សួស សុវណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (បញ្ជាការរងអាវុធហត្ថស្រុកសន្ទុក និងជាប្រធានស្នាក់ការសន្តិសុខ៦០១) (បើកគេចខ្លួនពីកន្លែងកើតហេតុ)។

រីឯមូលហេតុជាបឋម បង្កឡើងដោយអ្នកបើកបរម៉ូតូដួលលើទ្រូងផ្លូវ ហើយត្រូវបានរថយន្តបើកបរផ្ទុយទិសដែលមានល្បឿនលឿនកិនតែម្តង៕

មតិយោបល់