ព័ត៌មានជាតិ

រថយន្តតាកូម៉ាដឹកទំនិញ ពន្លះជាមួយម៉ូតូសង់ បណ្តាលឲ្យស្ត្រី២នាក់បងប្អូនរបួសធ្ងន់និងស្រាល

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សស្រី២នាក់បងប្អូន រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅលើបណ្ដោយផ្លូវជាតិលេខ២ គីឡូម៉ែត្រ២៩-៣០ ភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ភាគីម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-1484 អ្នកបើកម៉ូតូឈ្មោះ ជឿន ធារី ភេទស្រី អាយុ២២ឆ្នាំ នៅភូមិជើងព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បើកបរឆ្លងផ្លូវក្នុងទិសដៅ (ពីលិចមកកើត) មានអ្នករួមដំណើរម្នាក់ឈ្មោះ ជឿន ធារ៉ា ភេទស្រី អាយុ២១ឆ្នាំ ត្រូវជាប្អូនបង្កើតរបួសធ្ងន់ បាក់ជើងខាងស្ដាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។

ចំណែករថយន្ត ម៉ាកតាកូម៉ាប្រភេទដឹកទំនិញ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-5965 អ្នកបើកបរ គេចខ្លួនបាត់ បើកបរក្នុងទិសដៅពីត្បូងមកជើង ពីតាកែវទៅភ្នំពេញ។

មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-1484 ជិះគ្នា២នាក់ ស្រី ដោយបើកបរឆ្លងផ្លូវ ក្នុងទិសដៅពីលិចមកកើត។ ចំណែករថយន្ត ម៉ាតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-5965 បើកបរក្នុងទិសដៅពីត្បូងមកជើង ពីតាកែវមកភ្នំពេញ ពេលមកដល់ចំណុចកើតហេតុម៉ូតូបានឆ្លងផ្លូវពីលិចមកកើត បណ្ដាលឲ្យរថយន្តបុកចំពីក្រោយម៉ូតូបណ្ដាលឲ្យរបួសធ្ងន់តែម្តង៕

មតិយោបល់