Post News Media ព័ត៌មានជាតិ ឆក់ទៀតហើយខណ្ឌ...

ឆក់ទៀតហើយខណ្ឌចំការមន! ចោរឆក់ខ្សែក​បានសម្រេច ប្តីឌុបប្រពន្ធនិងកូនជិះដេញតាមបែរជាជ្រុលទៅប៉ះរថយន្ត Lexus របួស៤នាក់

ភ្នំពេញ: កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានករណីស្ត្រីម្នាក់ត្រូវជនសង្ស័យឆក់ខ្សែក បានសម្រេច ហើយរត់គេចខ្លួន តែភ្លាមៗនោះប្តីរបស់ស្ត្រីរងគ្រោះបានឌុបប្រពន្ធនិងកូនជិះដេញតាមម៉ូតូជនសង្ស័យ រហូតម៉ូតូជនរងគ្រោះទៅប៉ះរថយន្តម៉ាកឡិចស៊ីស បណ្តាលឲ្យដួលរបួស៤នាក់ម្តាយនិងកូន នៅចំណុច ស្តុបស្ថានទូតចិន ផ្លូវម៉ៅសេទុង កែងផ្លូវ១៧៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្រោយកើតហេតុ ដោយសារតែខាងរថយន្តអាណិត ទើបមិនយកទោសពៃរ៍ និងមិនទារសំណងពីជនរងគ្រោះ ហើយបើករថយន្តចេញពីបាត់តែម្តង៕

Loading...