ព័ត៌មានជាតិ

គាស់សោបន្ទប់ជួល លួចទ្រព្យសម្បត្តិ បានសម្រេចហើយ ម្ចាស់ទាន់ប្តឹងប៉ូលិសចាប់ខ្លួន

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចាប់ឃាត់ខ្លួនក្រោយ ធ្វើសកម្មភាព គាស់សោបន្ទប់ជាន់ទី១ ក្នុងភូមិព្រៃព្រីង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ។

ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបាន ទី១.ឈ្មោះ គីម បូរិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី២.ឈ្មោះ ហ៊ាន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ។ ចំណែកជនរងគ្រោះ ឈ្មោះ ឆេង សង្ហា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ ។

តាមជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលប្តីមិននៅ ស្នាក់នៅបន្ទប់មានតែប្រពន្ធ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យទាំង២នាក់ ឡើងទៅធ្វើសកម្មភាព គាស់សោបន្ទប់ជួល លួចលុយ ៧០ម៉ឺនរៀល ទូរសព្ទ២គ្រឿង បានសម្រេចហើយ ប្រពន្ធម្ចាស់បន្ទប់ដឹងទាន់ ទូរសព្ទប្រាប់ប្តី មកដល់តាមទាន់ ចាប់ឃាត់ប្តឹងប៉ូលិស ចាប់ខ្លួនតែម្តង ។

ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ៕

មតិយោបល់