Post News Media ព័ត៌មានជាតិ គណ:បញ្ជាការឯក...

គណ:បញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទផ្អាកអាជីវកម្មហាងKTV រិទ្ធី សប្បាយ សប្បាយ ដែលរំខានប្រជាពលរដ្ឋ

ភ្នំពេញ: ហាងផឹកស៊ី KTV រិទ្ធី សប្បាយ សប្បាយ មួយកន្លែង ស្ថិតនៅតាមផ្លូវជាតិលេខ៣ កែងផ្លូវភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាន គណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ បើកបម្រើសេវាកម្មពេលយប់ រំខានដល់ ពលរដ្ឋក្បែរខាង បើករំពងសម្លេង រកដេកពះនមិនបាន ទើបអាជ្ញាធរ សម្រេចចុះទៅបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ។

តាមអាជ្ញាធរបានធ្វើការចោទប្រកាន់ទៅលើហាង ផឹកស៊ី KTV រិទ្ធី សប្បាយ សប្បាយ បើកបម្រើសេវាកម្ម សម្លេង កងរំពងពេលយប់ រំខានដល់ការសម្រាក ដេកពួន របស់បងប្អូនប្រជាពលរដ្ឋ ជុំវិញ ទើបនៅព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងរបស់គណ:បញ្ជាការឯកភាពខណ្ឌ សម្រេចចុះបិទផ្អាក ជាបណ្តោះអាសន្ន ។

ក្នុងប្រតិបត្តិការខាងលើ អាជ្ញាធរខណ្ឌ ដកហូត ឧបករណ៍ បំពងសម្លេង គ្រឿងអិឡិចត្រូនិច មួយចំនួន ផងដែរ តែមិនដឹងថា បើកបានវិញនៅពេលណានោះទេ ៕

Loading...