ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ដែលស្រែកឡូឡារនៅតាមទីសាធារណៈ ធ្វើឲ្យខូចសណ្ដាប់ធ្នាប់ និងគ្មានលិខិតឆ្លងដែន

ភ្នំពេញ: នៅទី២៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៣០នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនបរទេស​ ម្នាក់ឈ្មោះ VO CONG DOAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ។

ករណីជននេះ ស្រែកឡូឡារនៅតាមទីសាធារណ: ធ្វើឲ្យខូចសណ្ដាប់ធ្នាប់ និងរំខានដល់ប្រជាពលរដ្ឋ និងគ្មានលិខិតឆ្លងដែន។
0បន្ទាប់មកកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការសាកសួរ ឃើញថាជននេះចូលមកប្រទេសកម្ពុជានៅថ្ងៃទី២២.០៨.២០១៨ តាមច្រកអន្តរជាតិក្អមសំណ រយ:កាលស្នាក់នៅកម្ពុជា គ្មានមុខរបរ គ្មានលិខិតឆ្លងដែន និងការស្នាក់នៅមិនពិតប្រាកដដើរដេកតាមទីសារធារណ: ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

មតិយោបល់