ព័ត៌មានជាតិ

ព្រោះតែប្រពន្ធកូនខ្ចីគ្មានលុយឲ្យថ្លៃផ្ទះជួលគេ បុរសម្នាក់សុខចិត្តធ្វើសកម្មភាណលួចទូរសព្ទរបស់គេ ចុងក្រោយជាប់ខ្នោះ

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចទូរសព្ទ កាលពីវេលាម៉ោង១០ និង១០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ក្នុងការដ្ឋានសំណង់ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ២នាក់ ទី១-ឈ្មោះ ឆេង សុខា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរ កម្មករសំណង់។ និងទី២ឈ្មោះ រិន សម្ភស្ស ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរ:កម្មករសំណង់។

ជនសង្ស័យមានឈ្មោះ ឃឹម សារិទ្ធ ហៅស្វិត ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។ ដកហូតបាន ទូរសព្ទដៃ២គ្រឿង (មួយគ្រឿងម៉ាកIphone 5 ពណ៌ទឹកមាស និង មួយគ្រឿងទៀតម៉ាកIphone 6 ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ និងម៉ូតូ១គ្រឿងទៀតម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ (របស់ជនល្មើស)។

មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូចូលទៅក្នុងការដ្ឋានសំណង់ដើម្បីសុំគេធ្វើសំណង់តែពេលនោះក៏ឃើញទូរសព្ទរបស់ជនរងគ្រោះទាំង២នាក់ដែលគាត់បានសាកថ្មទុកចោល ហើយ ក៏បានលួចយករួចជិះម៉ូតូមករង្វង់មូលតាខ្មៅដើម្បីរកកន្លែងលក់តែត្រូវជនរងគ្រោះតាមមកទាន់ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

នៅចំពោះសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរសព្ទខាងលើប្រាកដមែន ដោយសារប្រពន្ធកូនខ្ចីគ្មានលុយឲ្យថ្លៃផ្ទះជួលគេ ។ចំណែកគ្រឿងញៀនមិនធ្លាប់ប្រើប្រាស់នោះទេ៕

មតិយោបល់