ព័ត៌មានជាតិ

លើកអន្ទារដែកសង្កត់ច្រត់លើព្រីភ្លើងបែក ឆក់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

កំពង់ស្ពឺ: កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ មានករណី លើកអន្ទារដែកសង្កត់ច្រត់លើព្រីភ្លើងបែក ឆក់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅចំណុច ភូមិត្រពាំងជំរៅ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ អ៊ូ សិត ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់នៅកន្លែង និងឈ្មោះ វ៉ន លីម ភេទប្រុស អាយុ៣៧ឆ្នាំ របួសធ្ងន់។

ក្រោយកើតហេតុជនរងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងម្នាក់ទៀតជាសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់