Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! យ...

រន្ធត់ណាស់! យុវជនម្នាក់ លង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម

កំពង់ធំ: កាលពីវេលាម៉ោង ២ និង៥៥នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៨ មានករណីយុវជនម្នាក់លង់ទឹកស្លាប់ នៅភូមិក្បាលបី ឃុំទីពោ ស្រុកសន្ទុក។

ជនរងគ្រោះឈ្មោះ ចាន់ តុលា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្តីដូង ឃុំព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារជនរងគ្រោះ បានចុះលេងទឹកបង្ហៀរទំនប់០៦មករា ទើបបណ្តាលឲ្យលង់ទឹកស្លាប់បែបនេះ៕

Loading...