ព័ត៌មានជាតិ

បុរសស្រវឹងស្រាម្នាក់ បើកលុចស៊ីស ៤៧០ ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យផ្ទុះបែកកង់លាន់ដូចរន្ទះ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត LEXUS 470 មួយគ្រឿង បើកបរយ៉ាងលឿនដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា ក៏ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យផ្ទុះបែកកង់លាន់ឮដូចរន្ទះ រួចអូសកង់ម្ខាងជាប់ទ្រូងផ្លូវប្រហែល១០ម៉ែត្រ ទើបក្រឡាប់ផ្ងារជើង រីទ្រូឯងផ្លូវបាក់ខ្ទាតពេញផ្លូវ៣កង់​ និងជាច្រើនកង់ទៀតរងការខូចខាត ។

ហេតុការណ៍នេះ បានកើតឡើងការពីវេលាម៉ោង៣ និង២០នាទីរសៀល​ថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខ​ហាងគុយទាវ​ហុងប៊ូ ភូមិព្រែកតានូ​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងស្ទួចរថយន្តដឹកយកទៅប៉ុស្ដិ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ ៕

មតិយោបល់