ព័ត៌មានជាតិ

លឿនរាងខ្លួន! ម៉ូតូសង់សាកកម្លាំងជាមួយរថយន្តសាំយ៉ុង ស្លាប់២នាក់ របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៣

តាកែវ: កាលពីវេលាម៉ោង៨និង២០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ៤៥+៤៦ ភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីត្បូងទៅជើង បណ្តាលឲ្យបុរស២នាក់ស្លាប់យ៉ាងអាណោចអាធ័មនិងម្នាក់ទៀតរបួសធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-4142 បើកពីត្បូងមកជើងដោយឈ្មោះ ហួន ពិសាល ភេទប្រុស អាយុ២៥ឆ្នាំ និងមានអ្នករួមដំណើរ២នាក់ទៀតឈ្មោះ ស៊ុប ពេជ ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ ពិន ស្រាស់ ភេទប្រុស អាយុ២៥ឆ្នាំ ខណ:ក៏មានរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AD-2465 បើកពីជើងទៅត្បូង បុកជាមួយគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់តែម្តង៕

មតិយោបល់